កប៉ាល់ចម្បាំងរបស់សហរដ្ឋអាមេរិក (ស.រ.អា.) មួយទៀតឈ្មោះ Mustin គ្រោងមកចូលចតនៅក្រុងព្រះសីហនុ
នាវេលាព្រឹកថ្ងៃសៅរ៍ស្អែកនេះក្នុងបេសកកម្មមនុស្សធម៌រយៈពេល៥ថ្ងៃនៅប្រទេសកម្ពុជា។
យោងតាមឯកសារពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានឲ្យដឹងថា កប៉ាល់ចម្បាំងឈ្មោះ Mustin គឺជាប្រភេទនាវាពិឃាតដែលអាចប្រើដើម្បីបើកការវាយប្រយុទ្ធទាំងលើផ្ទៃទឹក លើដី និងអាកាស។
នាវាពិឃាតនេះមានមូលដ្ឋាននៅប្រទេសជប៉ុននិងជាផ្នែកមួយនៃកងនាវាទី៧របស់សហរដ្ឋអាមេរិក ហើយនាវាពិឃាតនេះបំពាក់ដោយកំាំជ្រួចពិសេសតម្រង់ទិស ព្រមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធចំនួនពីរគ្រឿង។
នាវាពិឃាតនេះត្រូវបានដាក់ឲ្យប្រើនៅឆ្នាំ២០០៣ ហើយដែលមានបណ្តោយ១៥៥ម៉ែត្រនិងទទឹង២០ម៉ែត្រ ព្រមទាំងមានពលទាហានចំនួន៣៤៨នាក់និងនាយទាហានចំនួន៣២នាក់។
នៅក្នុងអំឡុងពេលបំពេញបេសកកម្មមនុស្សធម៌នៅកម្ពុជានេះក្រុមកងវិស្វកម្មនៃនាវាក៏គ្រោងនឹងជួយជួសជុលសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ ហើយក៏នឹងមានក្រុមវេជ្ជបណ្ឌិតអាមេរិកគ្រោងនឹងចុះជួយព្យាបាលជំងឺជូនពលរដ្ឋខ្មែរផងដែរ៕
ជំរាបសួរបង!
ReplyDeleteថ្ងៃនេះ បានស្គាល់ប្រិយមិត្តថ្មីមួយទៀតហើយ។ ចូលមកប្លែក ចុមខ្លោចលង ងងឹតឈឹងដូចថ្ងៃ១៥រោច តែដល់ផស់ខ្ញុំ គេចូលដែរ ចុម ក្រហមរងាល។ មួយ Style ម្នាក់ ទេណាបង!
Hello my forever friend,
ReplyDeleteVow, it's nice blog!!
Hope you have wonderful day!!
Take care see you
Good luck with blog then
bye !!
Love,
C